ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ គ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ៤នាក់ និង រឹបអូសគ្រឿងញៀន ជិត ៤គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជាក់ស្ដែងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយ លោកឧ.ទោ ស៊ី ផល្លា.លោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ.លោក សេង ឃុនណាង នាយការិយាល័យ មានការចូលពីកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសម្របសម្រួល ដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ៤នាក់៖ ១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡុង ដាណេ ភេទប្រុស ជនជាតិ ខ្មែរ។ ៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។ ៤-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យកបានរួមមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣គីឡូ និង ៤៤៧.៧៩ក្រាម។ ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

To Top