ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស ជាង១ពាន់នាក់ និងពិន័យជាប្រាក់ជិត៤០លានរៀល ចំពោះអ្នកល្មើស បម្រាម នៅយប់ថ្ងៃទី៨

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល  នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ១,៩៣៤នាក់  និងយានយន្តចំនួន ១,១០១គ្រឿង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ៣៨,៤០០,០០០រៀល  សរុប១,២០៩  ករណី។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,២០៩ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៩៣៤នាក់ (បញ្ជូនទៅតុលាការ) ០១នាក់ 

ផ្ទាំងពាណិជ្ជកម្ម

២.ឃាត់យានយន្ត ចំនួន ១,១០១គ្រឿង

៣.ពិន័យជាប្រាក់ ចំនួន ៣៨,៤០០,០០០រៀល៕

To Top
×