ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានករណីអ្នកជំងឺកូវូដ១៩ ចំនួន៤៨នាក់ បានព្យាបាលជាសះស្បើយ។
គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារនិងយុវវ័យ ដែលមានអាយុ១២-១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែសីហា ខាងមុខនេះតទៅ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១៣២ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣.៨៦១នាក់ និងកំពុងសម្រាកព្យាបាល១៥៥នាក់ ស្លាប់៩៩នាក់៕