ភ្នំពេញ៖ លោក ផន ផល្លា អនុប្រធាន គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ ។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានផ្ញើសារអបអរលោក ផន ផល្លា ដែលជាអនុប្រធានលោករបស់ តាមរយៈគេហទំព័រ ហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងថា «សូមអបអរឯកឩត្តម ផន ផល្លា ដែលត្រូវបានព្រះមហាក្សត្រ ប្រោសប្រទាន តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ» ៕
 
													
																							
 
																								
												
												
												

 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									