ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប នៅពាក់កណ្តាល ខែវិច្ឆិកា

ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ភាពជាដៃគូសភា អាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈ កម្មការរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការរៀបចំ កិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សា លើការងារ មួយចំនួន សម្រាប់ត្រៀម រៀបចំកិច្ច ប្រជុំភាពជា ដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹ ងត្រូវធ្វើជាម្ចាស់ផ្ទះនា អំឡុងពាក់ក ណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ។

លោកបន្តថាការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍន ភាពការងា ររបស់អនុគណៈកម្មកា រទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគ ណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មកា រទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ASEP11 ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោក បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា រហូតមកដល់ពេលនេះ សម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាពជាគោ លការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានន័យថា កិច្ចប្រជុំ (ASEP-11) ធ្វើមុនកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) របស់រាជរដ្ឋាភិ បាលជាងមួយសប្ដាហ៍ប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះដែរ លោកបានជំរុញ ដល់អនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារ តាមមុខសញ្ញារៀងៗខ្លួន ជាពិសេស អនុគណៈកម្មការទី៤ (សារព័ត៌មាន និង អាយ ស៊ី ធី) សិក្សាជាមួយអង្គភាពជំនាញនានា សំដៅធ្វើយ៉ាងណា ត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាអោយកិច្ចប្រជុំ តាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅដោយរលូន និងជៀសវាងភាពរអាក់រអួល ។ ម្យ៉ាងទៀត លេខាធិការដ្ឋានជាតិASEP11 ត្រូវរៀបចំការងារនិងឯកសារនានា ពាក់ព័ន្ធកិច្ចប្រជុំ ASEP11 ដោយរាល់ខ្លឹមសារឯកសារទាំងអស់ពាក់ព័ន្ធកិច្ចប្រជុំនេះ ត្រូវដាក់ជូនអនុគណៈកម្មការទី១ ទទួលបន្ទុកខ្លឹមសារនិងឯកសារ ដែលមាន ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន ធ្វើការពិនិត្យ អោយបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

ចំពោះលិខិតអញ្ជើញ ដែលសម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា បានចុះហត្ថលេខារួចហើយ ព្រមទាំងឯកសារ ពាក់ព័ន្ធនានា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានណែនាំឲ្យធ្វើការផ្ញើរជូនប្រទេសជាសមាជិកអោយបានឆាប់ គឺត្រូវផ្ញើរចេញ អោយបាន មុនថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១នេះ ពោលគឺផ្ញើរអោយបានបីខែ មុនកាលបរិច្ឆេទ នៃកិច្ចប្រជុំ ដូចដែលធ្លាប់បានអនុវត្តនាពេលកន្លងមក ។

ជាមួយគ្នានោះដែរ លោកកងួន ញ៉ិល ក៏បានស្នើឲ្យក្រុមការងារ លេខាធិការដ្ឋាន (ASEP11) បន្តធ្វើទំនាក់ទំនងជាប្រចាំជាមួយក្រសួងការបរទេស និងសហប្រតិ បត្តិការ អន្តរជាតិ និងទំនាក់ទំនងជាមួយ មន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុង ប៊្រុយស៊ែល ដើម្បីធ្វើយ៉ាងណា ឱ្យការរៀបចំកិច្ចប្រជុំនេះប្រព្រឹត្ត ទៅបានរលូននិងទទួលបានជោគជ័យ ប្រកបដោយកិត្តិយស។

សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ គឺជាលើកទី១ ហើយសម្រាប់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំ កិច្ចប្រជុំជាលក្ខណៈអន្តរជាតិ តាមរយៈអនឡាញ (Online) បែបនេះ ៕ សំណាង

To Top
×