ព័ត៌មានជាតិ

ជីកគ្រឹះធ្វើផ្ទះ ប៉ះចំរណ្តៅគ្រាប់មិនទាន់ផ្ទុះ សល់ពីសម័យសង្រ្គាម ជាង១០០គ្រាប់

ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់កម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារស្ថិតនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលដែលបានកំពុងជីកករណ្តៅគ្រឹះសាងសង់ផ្ទះនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះបានប៉ះចំរណ្តៅគ្រាប់ដែលជាសំណល់ពីសង្គ្រាមមិនទាន់ផ្ទុះមានចំនួន១៣៥គ្រាប់។

គ្រាប់មិនទាន់ផ្ទុះមានចំនួន១៣៥គ្រាប់នោះ មានប្រភេទដេកា៧៥ , គ្រាប់៨០មីលីម៉ែត្រ , គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ ។

ស៊ីម៉ាក់បន្តថា ក្នុងប្រតិបត្តិការនេះ នៅមិនទាន់អស់គ្រាប់នៅឡើយទេ ដោយបន្តបោសសំអាតនៅថ្ងៃស្អែកទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top