Covid-19

កូវីដ១៩៖ ខេត្តកំពត រកឃើញអ្នកឆ្លងថ្មី ២៤នាក់ ជាសះស្បើយ ១៥៥នាក់ និងស្លាប់ ២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៥៥នាក់ និងស្លាប់២នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.៣០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣.០៥០នាក់ និងកំពុងសម្រាកព្យាបាល ១៩៧នាក់ ស្លាប់ ៥៣នាក់៕

To Top