Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៦៧នាក់ ជាសះស្បើយ ១៣២នាក់ និងស្លាប់ ២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៦៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១៣២នាក់ និងស្លាប់២នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៦១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.៥៦២នាក់ និងកំពុងសម្រាកព្យាបាល ៩៧៥នាក់ ស្លាប់៧៤នាក់៕

To Top
×