ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ អំពាវនាវពលករខ្មែរមកវិញ ត្រូវរក មធ្យោយបាយ ស្របច្បាប់ កុំជឿលើមេខ្យល់

ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួង យុត្ដិធម៌ បានអំពាវនាវ ដល់ពលករខ្មែរទាំងអស់ ដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវមធ្យោបាយស្របច្បាប់ ដោយកុំនាំគ្នាជឿ លើការបោកប្រាស់របស់មេខ្យល់ ក្នុងការនាំត្រឡប់មកដោយខុសច្បាប់ ពិសេសអាចឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ ។

ការលើកឡើងរបស់លោក គឹម សន្ដិភាព ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការបិទព្រំដែន ហើយមានពលករខ្មែរ ត្រឡប់ពីប្រទេសថៃ យ៉ាងច្រើនកុះករ។

ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវ ទប់កាត់ការចម្លងវីរុសកូវីដ-១៩» នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក គឹម សន្ដិភាព បានរំលឹកថា យុទ្ធសាស្ដ្រក្នុងការទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺប្រកាន់យកវិធានការ ចំនួន៤រួមមាន ៖ វិធានការសុខាភិបាល, វិធានការច្បាប់, វិធានការអប់រំ និងវិធានការរដ្ឋបាល។

ផ្ទាំងពាណិជ្ជកម្ម

លោកបញ្ជាក់ថា «ក្នុងករណីបងប្អូនមានតម្រូវការ ក្នុងការត្រឡប់មកកាន់មាតុភូមិវិញ សូមបងប្អូនមេត្តា ស្វែងរកនូវមធ្យោបាយស្របច្បាប់ ហើយមធ្យោបាយ ស្របច្បាប់នេះ គឺការទាក់ទងជាមួយនឹងអាជ្ញាធរថៃ ជាមួយអាជ្ញាធរកម្ពុជា ហើយសូមមេត្តាអញ្ជើញតាមច្រកទ្វារអន្ដរជាតិ និងច្រកទ្វារផ្លូវការ ហើយជៀសកុំចាញ់បោកមេខ្យល់ ដើម្បីប្ដូរជាមួយនឹង អត្ថប្រយោជន៍ ដែលគាត់ទាមទារថវិកាពីបងប្អូន ដើម្បីស្វែងរកច្រកខុសច្បាប់ ក្នុងការបញ្ជូនបងប្អូនមកកម្ពុជាវិញ»។

លោកបានបន្ដថា នៅពលករខ្មែរត្រឡប់មកវិញកម្ពុជា ដោយសហការជាមួយសមត្ថកិច្ចនោះ នឹងបានពិនិត្យ សុខភាពដោយតេស្ដរហ័ស ជាពិសេស នោះជៀសផុតពីការជំងឺកូវីដ-១៩ ដោយជាយថាហេតុណាមួយ។

សូមរំលឹកថា គិតថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦,០៤១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៨១,២០២នាក់ និងអ្នកស្លាប់ ចំនួន១,៧០៤នាក់៕

To Top