ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៥៩៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៨០៦នាក់ និងស្លាប់២១នាក់។
ក្នុងនោះ ៤៥៧នាក់ ជាករណីឆ្លងសហគមន៍ និង២៣៦នាក់ ជាអ្នកដំណើរពីបរទេស។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.២០២នាក់ និងស្លាប់១.៧០៤នាក់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

