ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញករណីឆ្លងថ្មី ៩៣នាក់ ជាសះស្បើយ៧៩នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៣នាក់ ថ្មី ជាសះស្បើយចំនួន៧៩នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២៩៥នាក់ បានព្យាបាលជាសះស្បើយចំនួន៤៦៣៧នាក់ ស្លាប់៧៥នាក់ និង១៥៨៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕

To Top