ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងកើនឡើង ក្នុងរង្វង់៤.៨% ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ចនិងហិរញវត្ថុ បានបញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងទុកថា នឹងមានកំណើន នៅក្នុងរង្វង់៤.៨% ក្នុងឆ្នាំ២០២២ខាងមុខនេះ នៅពេលមានភាពស៊ាំនៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុបានលើកឡើង ក្នុងសិក្ខាសាលាសភាស្តីពីការស្វែងយល់ អំពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោ បាយហិរញ្ញវត្ថុសាធារ ណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ តាមប្រព័ន្ធ អនឡាញZoomនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា ដូចបណ្តាប្រទេស នានានៅលើសក លលោកដែលឆ្នាំ២០២០ជាឆ្នាំដែលស្ថា នភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុ ជាមានការលំបាកបំផុត ជាប្រវត្តិសាស្រ្ត ធ្វើឲ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះក្នុងអត្រា-៣,១% ដោយសារការធ្លាក់ចុះតម្រូវកា រសកល ការបង្អាក់ដល់ខ្សែ ច្រវាក់ផលិតកម្មសកលដែលបង្ករឡើងដោយជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២១ ពីដើមឡើយកម្ពុជារំពឹងថាមានកំណើន៤,០% ប៉ុន្តែព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ រួមនឹងវត្តមា នវីរុសបំប្លែងថ្មីដែលតា បានធ្វើឲ្យកំណើនមាននៅត្រឹម២,៤%។

លោកបានគូសបញ្ជាក់ថា« កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៨% នៅឆ្នាំ២០២២ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេ ដ្ឋកិច្ចបានឡើង វិញក្នុងរយៈពេលឆាប់ដោយ សារយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ាំ ក្នុងសហគមន៍ ធ្វើឱ្យសង្គម ជាតិមានប្រក្រ តីភាព»។

ជាមួយគ្នានោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងថា នៅក្នុងការប្រយុទ្ធ ប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរា គមន៍ក្នុងទំហំ ប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភា ពប្រជាពលរដ្ឋនិងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍ កូវីដ១៩អាចមានដល់១.៤៥៤លានដុល្លារ។

លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការដែលមានថវិកាប្រើប្រាស់នៅ គ្រាអាសន្នមិនមែន ជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញ ពីការគិតគូរប្រកបដោយ ភាពមធ្យ័តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ចំណែកលោកបណ្ឌិតរដ្ឋជាម យៀបប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានលើកឡើងថាការរៀបចំ សាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរ ញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានរៀបចំយ៉ាងល្អិតល្អន់ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញនឹងរឹងមាំ ជាងមុននៅពេលមានវិបត្តិ ព្រមទាំងគាំទ្របន្តការគ្រប់គ្រង ការប៉ះពាល់ដោយ ជំងឺកូវីដ១៩។

លោកបន្តថាការកសាង ម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជានេះ ដោយពិនិត្យឃើញថា សេដ្ឋកិច្ចសលកនឹងងើបឡើងវិញ ក្នុងអត្រា៤.២%ក្រោមការរំពឹងទុកនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការចែកចាយវ៉ាក់សាំងការពារ ហើយជាពិសេសសេដ្ឋកិច្ច នៃបណ្តាប្រទេសជាដៃគូ ពាណិជ្ជកម្មនិងវិនិយោគសំខាន់ៗ របស់កម្ពុជាមានសហរដ្ឋអាមេរិក និងតំបន់ចាយវាយប្រាក់អឺរ៉ូនិងប្រទេសចិនជាដើម។ល។ នោះទេ សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ខាងមុខនេះ នឹងងើបឡើងមាន៥.៨% ក្នុងនោះមានវិស័យកសិកម្ម នឹងមានប្រមាណ១.១% វិស័យឧស្សាហកម្មនឹង មានកំណើនប្រមាណ៨.២% វិស័យសេវាកម្ម នឹងមានកំណើនប្រមាណ៥.១%។

លោកគូសបញ្ជាក់ថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងបន្តិច ដែលអាចគ្រប់គ្រងបាន ប្រមាណ៣% ចំណែកថ្លៃម្ហូបអាហារ និងផលិតផលផ្សេងៗទៀត នៅលើងទីផ្សារនិង កើនឡើងក្នុងអត្រាទាបជាងឆ្នាំ២០២០។
ក្នុងនោះអត្រាប្តូរប្រាក់ នឹងនៅមានស្ថេរភាពក្នុង រង្វង់៥០៦៥រៀលក្នុងមួយដុល្លារអាមេរិក នៅឆ្នាំ២០២២ខាងមុខនេះ៕

ដោយ សំណាង

To Top