ព័ត៌មានជាតិ

សម្ដេច ស ខេង អនុញ្ញាត ឲ្យបេក្ខជនជ័យ លាភីអាហារូបករណ៍ JDS ២៦រូប ចូលជួបសម្ដែង ការគួរសម

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិសិ្សត ទទួលជ័យលាភីអាហារូបករណ៍ ក្នុងកម្មវិធីអភិវឌ្ឍន៍ ធនធានមនុស្ស របស់ជប៉ុន (JDS) ចំនួន២៦រូប ដែលមកពីក្រសួង-ស្ថាប័ន ចំនួន១៥ ជួបសម្ដែង ការគួរសម និងគោរពស្នើសុំផ្តល់ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេច មុនការចាកចេញ ទៅសិក្សានៅប្រទេសជប៉ុន។

តំណាងក្រុមនិស្សិតអាហា រូបករណ៍ JDS បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមនិស្សិត តាមរយៈប្រព័ន្ធ វីដេអូ Zoom និងទទួលបាន អនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹង ចេញដំណើរ ទៅសិក្សានៅជប៉ុន ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរ និងកោតសសើរ ចំពោះក្រុម និស្សិត អាហារូបករណ៍ JDS ដែលទទួលបាន អាហារូបករណ៍ ទៅសិក្សានៅជប៉ុន ហើយសម្ដេចក្រឡាហោម ក៏បានផ្ដល់នូវ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជាជូនពរដល់ និស្សិតជ័យលាភី ទាំងអស់ឱ្យទទួលបានជោគជ័យ ក្នុងការសិក្សាទាំងអស់គ្នា ៕

To Top