Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញករណីឆ្លងថ្មី ៤៨នាក់ ជាសះស្បើយ ១០២នាក់ និងស្លាប់ ២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១០២នាក់ និងស្លាប់ចំនួន២នាក់ ក្នុងមូលដ្ឋានក្នុងស្រុក ចំនួន១២ និងមកពីរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥.៣៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤.៧០៨នាក់ និងកំពុងសម្រាកព្យាបាល៥៧៧នាក់ ស្លាប់១០២នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top