ព័ត៌មានជាតិ

សប្បុរសជន បន្តផ្តល់អំណោយ ជូនរដ្ឋបាល ខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១នេះ បានបន្តទទួអំណោយ ពីសប្បុរសជន ក្នុងគោលបំណង ចូលរួមដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ។

អំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា ម៉ាស៊ីនបាញ់ផ្សែង សំលាប់មេរោគចំនួន ១០ គ្រឿង អាគល់ ១០កាន និងទឹកថ្នាំសំលាប់ មេរោគមួយចំនួន . ទឹកបរិសុទ្ធ ៥០០យូរ និងថវិកា ២ លានរៀល ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលរដ្ឋបាល ខេត្ដកំពុងមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top