នយោបាយ

លោក សុខ ឥសាន ៖ សម រង្ស៊ី ទៅជួបមន្រ្តីអាមេរិក គឺចង់បំផ្លាញខ្មែរ

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដាក់ការសង្ស័យទៅលើលោក សម រង្ស៊ីអតីតប្រធានគណបក្សសង្រ្គោះជាតិដែលទៅអាមេរិក ដើម្បីជួបមន្រ្តីជាន់ខ្ពស់របស់អាមេរិកនោះ គឺទៅដើម្បីបំផ្លាញកម្ពុជាប៉ុណ្ណោះ ។

តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២០ សីហានេះ លោក សុខ ឥសាន ថ្លែងថា “ការដែលក្រុមឧទ្ទាមក្រៅច្បាប់(លោក សម រង្ស៊ី)ទៅរកជួបមន្ត្រីអាមេរិក ជាភស្តុតាំងបញ្ជាក់ ពីគំនិតអាក្រក់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែចង់បំផ្លាញខ្មែរ” ។

ជាមួយគ្នានេះដែរ លោកឌឺដងទៅលោក សម រង្ស៊ីថែមទៀតថា ក្រុមឧទ្ទាមក្រៅច្បាប់ទៅចរចាជាមួយមេក្លោង(អាមេរិក) គឺទៅលុតក្រាប តាមបែបអាយ៉ង និងចៅហ្វាយធំ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៨ សីហា លោក សម រង្ស៊ី បានប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកបានមកដល់សហរដ្ឋអាមេរិកហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ទៅនោះជួបពិភាក្សាជាមួយមន្រ្តីអាមេរិកពីរឿងអ្វីទេ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top