Covid-19

លោក សយ សុភាព សំណូមពរកុំឱ្យមាន ឬប្រើពាក្យ សហព័ន្ធឥណ្ឌូចិន និងឧបទ្វីបឥណ្ឌូចិន

ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានសំណូមពរកុំឱ្យមាន ឬប្រើពាក្យ «សហព័ន្ធឥណ្ឌូចិន» និង «ឧបទ្វីបឥណ្ឌូចិន» តទៅទៀត ព្រោះថា សព្វថ្ងៃ ខ្មែរជាសមាជិកអាស៊ាន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានសង្ឃឹមថា ខ្មែរយល់រឹតតែច្បាស់ហើយ អំពីភូមិសាស្ត្រនយោបាយ និងបណ្តាសានយោបាយ។ ពីសត្រូវទៅជាមិត្ត ដល់ខ្មែរបង្កើតមហាមិត្តជាមួយចិន គេចោទខ្មែរ ងាកទៅរកចិន។

លោកបានបញ្ជាក់ថា «សំណូមពរសុំកុំឱ្យមាន ឬប្រើពាក្យ សហព័ន្ធឥណ្ឌូចិន និងឧបទ្វីបឥណ្ឌូចិន តទៅទៀត។ ខ្មែរគឺជាប្រទេសឯករាជ្យ មិនស្ថិតក្រោមសហព័ន្ធឥណ្ឌូចិនដឹកនាំដោយយួន ទៀតទេ។ ខ្លាចហើយពាក្យនេះ។ សព្វថ្ងៃខ្មែរជាសមាជិកអាស៊ាន»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top