ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បន្ត តេស្តរកមេរោគកូវីដ ដល់កងកម្លាំងនគរបាល ការពារព្រំដែនជួរមុខ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យនៃ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បន្តចុះយកសំណាកដល់ វរសេនាតូចព្រំដែន គោកលេខ ៨០៧ និង លេខ ៨១៥ សរុប ៣២៨នាក់ ស្រី ១៥នាក់ កាលពីព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១ លទ្ធផល បង្ហាញថាអវិជ្ជមានទាំងអស់ ។

លោកស្រីវរសេនីយ៍ទោ សែ សុវ៉ារី បានមានប្រសាសន៍ថា ការតេស្តសុខភាព នេះធ្វើឡើង ក្នុងគោលបំណង ទប់ស្កាត់ មេរោគកូវីដ១៩ និងគិតពីបញ្ហា សុខភាព របស់កងកម្លាំងជួរមុខ ដែលប្រឈម និងការរីករាលឆ្លងកូវីដ១៩ ឬ មេរោគបម្លែងថ្មី ។ ហើយក៏សូមចូលរួមត្រេកអរ លទ្ធផលការធ្វើតេស្តបង្ហាញថា អវិជ្ជមានទាំងអស់។

លោកស្រីវរសេនីយ៍ ទោ ក៏បានពាំនាំមតិផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក លោកឧត្តមសេនីយ៍ទោ ស្នងការ បងប្អូនកងកម្លាំងទាំងអស់ ត្រូវតែបន្តយកចិត្ត ទុក្ខដាក់ខ្ពស់ ពីបញ្ហាសុខភាព គោរពគោលការណ៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ក៏ដូចជា របស់ក្រសួងសុខភិបាល ៕ ដោយ ប៊ុន សំណាង

To Top