ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ បើកឲ្យពលរដ្ឋសួរសំណួរអំពីផ្លូវ ក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា (Video)

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នឹងអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣»។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ សីហា នេះថា «បងប្អូនប្រជាពលរដ្ឋ អាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន (comment) ខាងក្រោម ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ»។

សូមបញ្ជាក់ថា កម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុង បន្តរហូតដល់ឆ្នាំ២០២៣» នឹងផ្ទាយផ្ទាល់លើកគេហទំព័ហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន វេលាម៉ោង៩ព្រឹក។

យោងតាមតារាងកាលវិភាគ សម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួន៥ លើប្រធានបទ ដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក ៕

To Top