ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏បានកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange “CamDX”) ៕











