ព័ត៌មានជាតិ

លោក សយ សុភាព ៖ ខ្មែរមិនអាចខ្វះចិន ហើយចិនមិនអាចខ្វះខ្មែរបាន (Video)

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា “ខ្មែរមិនអាចខ្វះចិន ហើយចិនមិនអាចខ្វះខ្មែរបាន ម្តេចបានជាអ្នកឯងមករករឿងខ្មែរខ្លាំងម្ល៉េស? ឈ្នានីសចំពោះខ្មែរខ្លាំងពេកហើយ” ។

លោក សយ សុភាព បន្តថា អ្នកមើលងាយខ្មែរប៉ុណ្ណា អ្នកក៏ទទួលរងការស្អប់ពីអ្នកផ្សេងដែរ។ កុំភ្លេចថាពិភពលោកបច្ចុប្បន្ន មិនមែនសម្រាប់អ្នកឯងធ្វើអីស្រេចក្បាលចិត្តទេ។ លោកថា មិនមែនឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អ្នកឯងល្អឥតខ្ចោះទេ ។

ការលើកឡើងរបស់លោក សយ សុភាពនេះ បន្ទាប់ពីសារព័ត៌មានThe Cambodia Daily Khmer ផ្សាយថា “អាមេរិកមិនអាច ខ្វះវៀតណាម ហើយវៀតណាម មិនអាចខ្វះអាមេរិកអតីតជាសត្រូវនឹងគ្នា ហើយពេលនេះ កំពុងក្លាយជាមិត្តស្លាប់រស់នឹងគ្នាទៅវិញ។ អាមេរិកមិនអាចខ្វះវៀតណាម ហើយវៀតណាមក៏មិនអាចខ្វះអាមេរិក គឺទាំងសេដ្ឋកិច្ច និងសន្តិសុខតំបន់”៕

To Top