នយោបាយ

លោក សយ សុភាព ផ្ដាំផ្ញើទៅក្រុមប្រឆាំងថា កុំដេកសុបិន្តជឿអាមេរិកឲ្យសោះ ព្រោះអាមេរិក ត្រូវការឈ្នាន់ដើម្បី វៃចិន (Video)

ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើដល់ក្រុមប្រឆាំង នៅស្រុកខ្មែរថា កុំដេកសុបិន្តជឿ សហរដ្ឋអាមេរិក ឲ្យសោះ ព្រោះមហាអំណាចនេះ គ្រាន់តែត្រូវការពួកគេ ជាឈ្នាន់ដើម្បី វៃបកទៅចិនប៉ុណ្ណោះ។

លោក សយ សុភាព លើកឡើងបែបនេះ ក្រោយពីសារព័ត៌មាន ខេមបូឌា ដេលី បានចេញផ្សាយថា តើមានរូបមន្ត ឬវត្ថុស័ក្តិសិទ្ធិណាខ្លះ ដែលអាចធ្វើឲ្យអ្នកប្រជាធិបតេយ្យ អាចរួមគ្នាបាន?។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោក សយ សុភាព បានប្រាប់ថា ឲ្យពួកគេទៅសួរមហាអំណាចអាមេរិកវិញ​ព្រោះជាអ្នកសាប ព្រោះមនោគមន៍វិជ្ជានេះដែលជាផ្នែកមួយនៃមនោគមន៍ច្រើនទៀត សម្រាប់មកគ្រប់គ្រងពិភពលោក។ អាមេរិកមិនឲ្យអ្នកប្រជាធិបតេយ្យបែបអតីតគណបក្សប្រឆាំងដែលបានរលាយកន្លងទៅបានរួបរួមទេ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ដថា អាមេរិកលេងល្បែងនេះ ដើម្បីគ្រប់គ្រង និងតថ្លៃជាមួយបក្សកាន់អំណាច និង ទប់ទល់ឥទ្ធិពលចិន។ អាមេរិកនឹងលេងល្បែងនយោបាយប្លែកៗទៅតាមយុទ្ធសាស្ត្រដែលក្រុមប៊ីលឌឺប៊ើក (អំណាចស្រមោលត្រួតពិភពលោក) បានដាក់ចេញ។

លោកបានបញ្ជាក់ថា «សូមក្រុមប្រឆាំងនៅស្រុកខ្មែរកុំដេកសុបិន្តជឿអាមេរិកឲ្យសោះ ព្រោះគេត្រូវការឈ្នាន់ ដើម្បីវៃចិន។ តាមភូមិសាស្ត្រនយោបាយ ចិន និងកម្ពុជា ពិតជាមិនអាចខ្វះបាន មិនមែនអ្នកផ្សេងទេ» ៕

To Top