ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣១នាក់ បន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៣,៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៣៨នាក់ និងកំពុងសម្រាកព្យាបាល៤៦៨នាក់ ស្លាប់១១៣នាក់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
