ព័ត៌មានជាតិ

ស្ថានភាពសត្វត្មាតនៅកម្ពុជា មានសញ្ញាវិជ្ជមានឡើងវិញ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ស្ថានភាពសត្វត្មាតនៅកម្ពុជា មានសញ្ញាណវិជ្ជមានឡើងវិញ ខណៈរកឃើញថា នៅអាហារដ្ឋានសត្វត្មាត មានចំនួន១៤០ក្បាល។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២១ថា ស្ថានភាពសត្វត្មាតកម្ពុជាមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារបន្ថែមទៀតលទ្ធផលនៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ដែលបានធ្វើឡើងក្នុងថ្ងៃ ផ្សេងគ្នាក្នុងចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២១ កន្លងទៅ ។

ប្រភពបន្តថា សត្វត្មាតនៅកម្ពុជា មាន៣ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន ១៤០ក្បាល ក្នុងអាហារដ្ឋានត្មាតសំខាន់ៗចំនួន ៤ កន្លែងនៅតំបន់ការពារធម្មជាតិ កម្ពុជាគឺ៖ អាហារដ្ឋានត្មាតដែ ន ជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ និងអាហារដ្ឋានត្មាត ដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក៕

To Top