Covid-19

ខេត្តព្រៃវែង បន្តរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់ថ្មី និងជាសះស្បើយ ៣៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៣៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១០ ក្នុងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៣៩៨នាក់ និងកំពុងសម្រាកព្យាបាល៣៨៩នាក់ ស្លាប់១១៤នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top