ព័ត៌មានជាតិ

អភិបាលខេត្ត បន្ទាយមានជ័យ រិះគន់ចំៗ មន្ត្រីមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី គ្មានក្រមសិលធម៌ បម្រើសេវា គិតតែរឿងលុយជាធំ (Video)

ខេត្តបន្ទាយមានជ័យ: យោងតាមផេកផ្លូវការណ៍និង ហ្វេសប៊ុកផ្ទាល់របស់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរិះគន់អំពីការបម្រើសេវា របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ដែលកន្លងមកមន្ទីរពេទ្យនេះបម្រើសេវាមិនបានល្អ មិនយកចិត្តទុកដាក់ជាមួយអ្នកជម្ងឺ គិតរឿងលុយជាធំនឹងបង្កភាពក្តៅក្រហាយ ឲ្យប្រជាពលរដ្ឋ ។

លោក អ៊ុ រាត្រី បានថ្លែងរិះគន់ចំៗ លើបណ្តាញសង្គមថា ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ  ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រង ដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយ មិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋ តែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន។

ក្រោយពីចេញផ្សាយមិនបានប៉ុន្មានផង ក៏មានអ្នកចូលទៅខមិននឹងឡាចស៊ែរ ច្រើនរាប់ពាន់នាក់ ខ្លះបានសាទរដែលលោកអភិបាលខេត្ត ហ៊ានរិះគន់ជាសាធារណៈ ចំពោះប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី និងបានលាតត្រដាងពីភាព អសកម្មរបស់មន្ទីរពេទ្យមង្គលបុរី។

ប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានរង់ចាំមើលថា តើវាសនារបស់ប្រធានមន្ទីរពេទ្យមង្គលបូរី លោក ចន្ទ័ វឌ្ឍីណាវុធ ទៅជាបែបណា?  បើថ្នាក់ដឹកនាំ ជាអភិបាលខេត្តចេញមុខរិះគន់បែបនេះ៕ ដោយ ប៊ុន សំណាង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×