ភ្នំពេញ៖ ស្របពេលដែល បច្ចុប្បន្នមានភ្លៀងធ្លាក់ ស្ទើររៀងរាល់ថ្ងៃ នៅតាមបណ្ដាខេត្តនានា នៃប្រទេសកម្ពុជា ដើម្បីធានាបាននូវ គុណភាពផ្លូវជាតិលេខ២១ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បាននឹងកំពុងរួសរាន់ស្ថាបនាប្រព័ន្ធលូ រំដោះទឹកភ្លៀង ជៀសវាងមានខូចខាត ផ្លូវមួយខ្សែរនេះ។
សូមរំលឹកថា ជារឿយៗ អ្នកធ្វើដំណើរនៅតាមបណ្ដោយ ផ្លូវជាតិលេខ២១ តែងតែបានឃើញទឹកជន់លិចចិញ្ចើមផ្លូវ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ ជាហេតុនាំឱ្យផ្លូវឆាប់ខូច។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ២១ មានប្រវែង ៦៣,៦គីឡូម៉ែត្រ(ពីតាខ្មៅ ទៅជ្រៃធំ) ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានថវិកាសរុប ៦១,៦លានដុល្លារ ក្នុងនោះថវិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ៥២,៥៤លានដុល្លារអាមេរិក និងថវិកាបដិភាគ ៩,០៦ លានដុល្លារអាមេរិក។គម្រោងនេះត្រួតពិនិត្យ ដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co. Ltd. និងសាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshine E&C C0, Ltd.៕