ព័ត៌មានជាតិ

៨ខែ ឆ្នាំ២០២១ ពលរដ្ឋស្លាប់​ ដោយរន្ទះបាញ់ ៧៦នាក់ ងាប់ គោ ក្របី ៤០ក្បាល

ភ្នំពេញ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ រន្ទះបាញ់ កើតឡើង៨៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៦៧នាក់ និងរបួស ចំនួន៤២នាក់ ហើយងាប់ គោ ក្របី ចំនួន ៤០ក្បាល។ នេះបើយោងតាម ទិន្នន័យផលប៉ះពាល់ និងខូចខាត ដោយគ្រោះមហន្តរាយ ៨ខែ ឆ្នាំ២០២១ នៅកម្ពុជា ។

របាយការណ៍ចេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក៏បានលើកឡើងថា សម្រាប់ខ្យល់កន្ត្រាក់ កើតឡើង ចំនួន១៧៩លើក បណ្ដាលឲ្យរលំផ្ទះ ចំនួន៨៣៧ខ្នង និងរបើកដំបូល ចំនួន៦៥៦៦ខ្នង ហើយស្លាប់មនុស្ស ចំនួន៥នាក់ និងរបួស ចំនួន៦៧នាក់ ៕

To Top