ព័ត៌មានជាតិ

ពលរដ្ឋ និងនិស្សិតខ្មែរ ៧២នាក់ ជាប់គាំងនៅឥណ្ឌា នឹងមកដល់កម្ពុជា នៅថ្ងៃស្អែក

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានសម្របសសំរួលជាមួយ អាជ្ញាធរឥណ្ឌ រៀបចំការហោះហើរ ដើម្បីដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន៧២នាក់ ត្រឡប់មកកម្ពុជាវិញ ស្អែកនេះ ក្រោយពីជាប់គាំងនៅឥណ្ឌា។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ប្រជាពលរដ្ឋ និងនិស្សិតទាំង ៧២នាក់នេះ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះ លេខ SWM 6489 នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨៖១០នាទី (ម៉ោងនៅកម្ពុជា)»។

សូមជម្រាបដែរថា ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំឥណ្ឌា បានយកចិត្តទុកដាក់ ធ្វើការសម្របសម្រួលប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌា ចំនួន ១៩៣ អង្គ/នាក់ហើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top