ព័ត៌មានជាតិ

ប្រធានសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុ ណែនាំឲ្យក្រុមហ៊ុន​ទូកទេសចរណ៍ បង្កើនការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរ​ ឲ្យផ្អាកបណ្តោះអាសន្ន

ភ្នំពេញ៖ ប​ន្ទាប់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឲ្យផ្អាក​ ការធ្វើដំណើរតាមផ្លូវទឹក ជាបណ្តោះអាសន្ន ដោយសារស្ថានភាពអាកាសធាតុ សមុទ្រនឹងមានព្យុះរលកខ្លាំងផងនោះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានប្រកាសបន្ថែម ឲ្យក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងស្តាប់ការណែនាំ របស់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរប្រចាំការ តាមផែដើមទីឬចុងទី ដើម្បីបង្ការ ពីគ្រោះថ្នាក់ផ្សេងៗ។

គួររំលឹកថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានប្រកាសឱ្យផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរតាមផ្លូវទឹក ចូលទៅក្នុងលម្ហសមុទ្រ ក្រោយទទួលដំណឹងថា ក្នុងលម្ហសមុទ្រ អាចនឹងមានខ្យល់ព្យុះ និងរលកសមុទ្រធំ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top