ព័ត៌មានជាតិ

លោក សយ សុភាព សាទរការស្ដារស្រះ បូរាណ នៅខាងលិចភ្នំជីសូរ្យ សម្រាប់ទុកទឹកប្រើប្រាស់

ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានថ្លែងអំណរគុណ ដល់អាជ្ញាធរស្រុកសំរោង ខេត្តតាកែវ បានស្ដារស្រះបូរាណមួយកន្លែង នៅខាងលិចភ្នំជីសូរ្យ សម្រាប់រក្សាទឹក ឱ្យអ្នកស្រុកប្រើប្រាស់ ជាពិសេសនោះ ជួយរំដោះទឹក ពេលមានទឹកជំនន់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានសរសេរថា «ខ្ញុំសូមគោរព និងកោតសរសើរ អាជ្ញាធរឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានស្តារស្រះបូរាណ នៅខាងលិចភ្នំជីសូរ្យ សម្រាប់ រក្សាទឹកឱ្យអ្នកស្រុកប្រើប្រាស់ ទប់ទឹកជំនន់ មកពីខាងលើ និងរក្សាបាននូវមរតកដូនតា»

លោកបានបន្ដថា «ជារួម សូមអរគុណ លោកអភិបាលខេត្តតាកែវ ដែលយកចិត្តទុកដាក់ស្តារបឹងប្រឡាយ និងស្រះទឹកស្ទើរនៅទូទាំងខេត្ត។ ខ្ញុំរំពឹងថា បើទោះមានទឹកជំនន់ និងជំនន់ទឹកភ្លៀង ក៏មិនរងគ្រោះខ្លាំងទេ»។

សូមជម្រាបជូនថា លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះទៅមើលទីតាំងស្រះ ទឹកបូរាណ ដោយផ្ទាល់ ហើយស្រះទឹកនេះ មានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរស់នៅ ក្នុងស្រុកសំរោង ដើម្បីឱ្យប្រជាពលរដ្ឋនៅទីនោះ បានយកទឹកទៅប្រើប្រាស់ អាស្រ័យផល ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top