Covid-19

កូវីដ១៩៖ ឆ្លងថ្មី ៦៥៨នាក់ ជា ៤៩៩នាក់ និងអ្នកស្លាប់ ៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៥៨នាក់ទៀត ជាសះស្បើយចំនួន ៤៩៩នាក់ និងស្លាប់ចំនួន ៩នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៤៩៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន ១៦០នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៩៨ ៨៤២នាក់ អ្នកជាសះស្បើយចំនួន ៩២ ៤១១នាក់ និងអ្នកស្លាប់ចំនួន ២ ០២៨នាក់៕

To Top