Covid-19

បទវិភាគ៖ កូវីដ១៩ មិនអាចរារាំងដល់ដំណើរការអភិវឌ្ឍ នៃភាពរីកចម្រើនទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា-ចិនទ្បើយ

ស្របពេលដែលពិភពលោក កំពុងរួមដៃគ្នាក្នុងការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ រាតត្បាតសកលកូវីដ១៩ ដើម្បីការពារសុខុមាលភាពសាធារណៈ និងប្រជាជនរបស់ខ្លួននោះ ប្រទេសចិនក៏បានក្លាយជា ប្រទេសមួយដើរតួនាទីដ៏សំខាន់ នៅក្នុងតំបន់អាស៊ាន និងពិភពលោកលើគ្រប់វិស័យទាំងផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម  ជាពិសេសការស្ដារទ្បើងវិញដោយសារ ផលប៉ះពាល់សេដ្ឋកិច្ ចក្នុងអំទ្បុងពេលកូវីដនិងក្រោយវិបត្តិកូវីដ១៩នេះ។ 

ប្រទេសចិនបានក្លាយជា ប្រទេសមួយដែលបង្ការទប់ស្កាត់ និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណ មួយពាន់លាននាក់ ប្រកបដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណ លើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញបាន ទាន់ពេលវេលាដេម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល កុំអោយមានអត្រាស្លាប់និងឆ្លងច្រើន។

យ៉ាងណាមិញបើនិយាយអំពី វ៉ាក់សាំងរបស់ចិនបានរួមចំណែក ដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែង គ្នារាល់ការលំបាកជាពិសេសការយោយីដោយជំងឺកូវីដ១៩នេះ។ នេះសបញ្ជាក់បានឃើញ នូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានទាន់ពេល​វេលាផងដែរ។

តាមរយះចំណងមិត្តភាពមិត្តដែកថែប គឺជាមិត្តដែលមិនអាចខ្វះគ្នា គឺតែងតែជួយគ្នាក្នុងគ្រាមានទុក្ខលំបាកជានិច្ចនោះ វត្តមានដ៏សំខាន់របស់ រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋ ប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញ មកបំពេញទស្សនកិច្ចជា ផ្លូវការនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

បើតាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាថា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសង់ ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើង នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខប្រសិន បើគ្មានការកែប្រែទេនោះ។

សូមរំលឹកផងដែរថា តាមរយះកិច្ចសហប្រតិបិត្តការ គ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរ ប្រទេសចិនបានជួយសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដល់កម្ពុជាដេម្បីត្រៀម ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ពហុកីទ្បដ្ឋានមរតតោជាបានបើក ការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយ ថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន។ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ទាំងស្រុង កាលពីចុងខែសីហា កន្លងទៅនេះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២ គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ ហិកតា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១០ កញ្ញា​បានឪ្យដឹងថា៖ ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោក​ វ៉ាង យី នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ទស្សនកិច្ចរបស់ លោក វ៉ាង យី មកកាន់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រមុខការទូតរូបនេះ បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ហើយបន្ទាប់ពីបញ្ចប់ការ បំពេញទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងបន្តទស្សនកិច្ចទៅប្រទេសផ្សេងៗទៀត។

សូមរំលឹកថាទស្សនកិច្ចរបស់លោក មិនមែនជាលើកទីមួយនោះទេ ដែលមកកាន់កម្ពុជានេះ កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃកាលពី ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ ។

ដំណើទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជានៅឆ្នាំ២០២១ នេះក៏កាន់តែកៀកពេលវេលាដែល

កម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ នៃប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខផងដែរ។ ទាក់ទិនទៅនិងដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជានេះគឺ ស្របតាមការប្ដេជ្ញារបស់មិត្តចិនដែលតែងតែគាំទ្រ យ៉ាងពេញទំហឹងនូវការលើកកម្ពស់ ទំនាក់ទំនងមិត្តភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការជា ប្រយោជន៍ទ្វេភាគីជាមួយប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសកម្ពុជាដែលភាគីទាំងពីរបានចាត់ទុក គ្នាជាមិត្តដែកថែប បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏ដោយក៏ពុំមែនជាឧបសគ្គរារាំងដល់ការ អភិវឌ្ឍភាពរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជាចិនទ្បើយ ៕

អត្ថបទ៖ សុភ័ក្រ្ត

To Top