ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ជូនដំណឹង ពីការបញ្ជៀសចរាចរ លើមហាវិថីឈ្នះ ឈ្នះ នៅថ្ងៃទី១២ ជាបណ្តោះអាសន្ន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមការធ្វើចរាចរ ឆ្លងកាត់កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ៤ព្រឹក ដល់ម៉ោង៧ល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រារព្ធពិធីប្រគល់ និងទទួលវិមាន កីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ជាជំនួយហិរញ្ញប្បទាន ឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top