ព័ត៌មានជាតិ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះសួរសុខទុក្ខនិង ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចំនួន ១១០គ្រួសារ និងសមាជិក ក្រុមប្រឹក្សា ៣៩រូប មកពី៤ឃុំ នៅស្រុកស្វាយជ្រំ

ស្វាយរៀង ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងប្រជាពលរដ្ឋ ជួបការលំបាក កំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិក ក្រុមប្រឹក្សា ៣៩រូប ស្ថិតក្នុង ឃុំដូនស ឃុំស្វាយយា ឃុំអង្គតាសូ និងឃុំស្វាយអង្គ ស្ថិតក្នុង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

ថ្លែងក្នុងពិធីនោះ លោកស្រីក៏បាននាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរ ខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយ បញ្ហាប្រឈមនានា ដោយមិនដែលទុកចោល ឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់ស្បៀងអាហារ និងមិនមាន ការដោះស្រាយអ្វីឡើយ ។

លោកស្រី ក៏បានក្រើនរំលឹកអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់ បន្ថែមទៀត ដោយចូលរួម អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ផ្តល់ជូនដោយឥតគិតថ្លៃ ឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត ។

អំណោយដែលបានចែក ជូនប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ ១. ត្រីខ ១យួរ ២. អំបិល ១គីឡូក្រាម ៣. ប៊ីចេង កន្លះគីឡូក្រាម ៤. អាល់កុល ១ដប ៥. ទឹកត្រី ២ដ ៦. ស្ករ ស ១គីឡូក្រាម ៧. ម៉ាស់ ១ប្រអប់ ៨. អង្ករ ២៥គីឡូក្រាម ៩. មី ១កេសតូច ១០. អាវកូនក្មេង ១ និងថវិកា ៥ម៉ឺនរៀល ។

ចំណែក៤ឃុំ ក្នុងមួយឃុំទទួលបាន ៖ ១. អង្ករ ២០០គីឡូក្រាម ២. មី ១០កេសតូច ៣. ត្រីខ ១០០កំប៉ុង ៤. អាល់កុល ១កាន៥. ម៉ាស់ ១០ប្រអប់ ៦. ទឹកត្រី ៣០ដប ៧. ទីកស៊ីអ៊ីវ ៣០ដប និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការ សរុប ៣៩រូប ទទួលបានថវិកា ៨ម៉ឺនរៀល៕

To Top