ព័ត៌មានជាតិ

ពលករខ្មែរជាង ១០០គ្រួសារ ជួបការលំបាកខ្លាំងនៅថៃ ទទួលបានស្បៀងអាហារ ពីស្ថានទូតកម្ពុជានៅទីនោះ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាង របស់បងប្អូនពលករខ្មែរចំនួន ៦ក្រុម នៅទីក្រុងបាងកក ដើម្បីនាំយកទៅចែកជូន បន្តដល់បងប្អូនពលករ សរុប ១១៣គ្រួសារ ។

លោក កុយ គួង បានបញ្ជាក់ថា ពលករខ្មែរទាំង ១១៣គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងមាននៅ ខេត្តសមុទ្រ ប្រាកាន ចំនួន ២៤ គ្រួសារ, ខេត្តនុនថៈប៊ុរី ចំនួន ៥ គ្រួសារ, ទីក្រុងបាងកក ចំនួន ៤០ គ្រួសារ, ខេត្តឈុនប៊ុរី ចំនួន ២២ គ្រួសារ និងខេត្តប៉ៈធុមថានី ២២ គ្រួសារ។

លោកបន្ថែមថា ពលរដ្ឋខ្មែរទាំងនេះ សុទ្ធសឹងជាអ្នកដែល ជួបការលំបាកខ្លាំង ខ្លះបាត់បង់ការងារ និងមួយភាគធំជាអ្នកដែលជាប់ ធ្វើ ចត្តាឡីស័កមិនអាចទៅធ្វើការបាន ៕

To Top
×