នយោបាយ

លោក គង់ គាំ ចំអកឱ្យអតីតមេខ្លួន ថាមិនដឹងខ្យល់អ្វីសោះ (Viveo)

ភ្នំពេញ៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ អតីតបក្សប្រឆាំង និងបច្ចុប្បន្ន គឺជាប្រធានកិត្តិយស​ គណបក្សឆន្ទៈខ្មែរ បានចេញមុខរិះគន់ធ្ងន់ៗ ឱ្យលោក សម រង្ស៊ី និងបក្ខពួកដែលនៅសេសសល់ មួយចំនួន ថាមិនដឹងខ្យល់អ្វីសោះ ។

ការដែលលោក គង់ គាំ លើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី បានបង្កើតនូវព្រឹត្តិការណ៍ មួយដោយបំភ្លៃថា រដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលមានសម្ដេច ស ខេង ចូលរួមជាគំនិតមួយដ៏ត្រឹមត្រូវ និងបានអះអាងថា មានតែចាប់យកសហរដ្ឋអាមេរិក ដែលការប្រែប្រួល ក្នុងតំបន់និងកម្ពុជា ជាឳកាសសម្រាប់ក្រុមខ្លួន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក គង់ គាំ បានលើកឡើងយ៉ាងដូច្នេះថា «ថ្មីៗនេះ ឆ្លៀតឳកាសដាក់ជើងជាន់ទឹកដី សហរដ្ឋអាមេរិក ដោយ(ទិដ្ឋាការទៅមើលចៅ/ទៅសួរសុខទុក្ខគ្រួសារ) សម រង្ស៊ី និង ក្រុមអតីតខ្មោច CNRP បានថ្ងួចថ្ងូរពីក្នុងផ្នូរ(ដោយការឆ្លៀតបំភ្លៃថា រដ្ឋាភិបាលរួបរួមជាតិ កម្ពុជា ដែលមានលោក ស ខេង ចូលរួមជាគំនិតមួយដ៏ត្រឹមត្រូវ) និងថា (មានតែចាប់យកសហរដ្ឋអាមេរិក ដែលការប្រែប្រួល ក្នុងតំបន់និងក្នុងកម្ពុជា ជាឳកាសសម្រាប់ក្រុមគេ) ទាំងមិនដឹងខ្យល់អ្វីសោះ»។

លោក គង់ គាំ បន្តថា «ជារួមនៅកម្ពុជា(សម រង្ស៊ី ប្រធានស្តីទីមិនគ្រប់ទឹក និង ក្រុមអតីតខ្មោចCNRP)ដែល កឹម សុខា ប្រធានពេញច្បាប់របស់អតីតCNRP បានបញ្ជាក់ឲ្យមជ្ឈដ្ឋានជាតិ (អ្នកគាំទ្រនៅក្នុងកម្ពុជា/ ឲ្យបរទេស អ្នកគាំទ្រ នៅក្រៅប្រទេស) ឈប់បំផ្លាញអតីតCNRP ឈប់បំផ្លាញ កឹម សុខា ឈប់បំផ្លាញប្រជាពលរដ្ឋ និងកម្ពុជា ដោយយកឈ្មោះគាត់ (កឹម សុខា) ទៅបោកប្រាស់ តទៅទៀត បានអោយសោះ»៕

To Top