ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំគ្រឹះស្ថានសិក្សាឲ្យលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ទប់ស្កាត់កូវីដ-១៩

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវពង្រឹងយន្ដការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក៏ដូចជា ចូលរួមចំណែកកាត់បន្ថយហានិភ័យ ការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តដូចជា ៖ បង្កើតគណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា, វិធានការសុវត្ថិភាព និងអនាម័យ, បរិក្ខាអនាម័យ, ធ្វើតេស្ដរហ័សអង់ទីហ្សែនកូវីដ-១៩, ចាក់ថ្នាំបង្ការ, សុវត្ថិភាពចំណីអាហារ, ថែទាំងសុខភាពផ្លូវចិត្ត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top