ព័ត៌មានជាតិ

សោកស្ដាយ! និស្សិតខ្មែរម្នាក់ បានស្លាប់ នៅទីក្រុងធានជីង ប្រទេសចិន

ភ្នំពេញ៖ និស្សិតខ្មែរ មួយរួប ដែលសិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន បានទទួលមរណភាព នៅវេលាម៉ោង ៤៖៤០ នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ។

យោងតាមសាររំលែកទុក្ខ របស់សមាគមនិស្សិតកម្ពុជា​ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា មរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិន ដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនឹងនៅថ្ងៃចន្ទ ៧កើតខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ ។

សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេព្តាទាំងមួយម៉ឺនលោកធាតុ តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ កញ្ញា គួច ជា ដារីកា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top