ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី៣ រួចរាល់ហើយនៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ រួចរាល់ហើយ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជាមួយភរិយា ជាទីស្រឡាញ់។ (តែពីរនាក់បាន ហើយយាយនិងតា) នៅទូទាំងប្រទេស ចាក់ដូសទី៣ឬដូសជំរុញ បានប្រមាណជិត ៧៨ម៉ឺននាក់រួចទៅហើយ»។

សម្ដេចបន្តថា យើងនឹងបន្តការចាក់ដូសទី៣ ឱយបានគ្រប់ៗគ្នាសម្រាប់បងប្អូន ដែលបានចាក់ដូសទី១ និងដូសទី២រួចរាល់ ទៅតាមពេលវេលា ដែលត្រូវចាក់ដោយ
គិតពីដូសទី២ ទៅដូសទី៣ ក្នុងរយៈពេលពី ៤ទៅ៦ខែ ៕

To Top