ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ដង្កោ សហការជាមួយ ក្រុមហ៊ុនប្លូត្រូនិក ចែកអំណោយ ឲ្យពលដ្ឋខ្វះខាត១០០ គ្រួសារ

ភ្នំពេញ ៖ ក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បន្តចែកអង្ករប្រមាណ១០០តោន តាមរយៈអាជ្ញាធររាជធានីភ្នំពេញ និងចែកផ្ទាល់ដៃ ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈជំងឺនេះ បាននិងកំពុងឆ្លងរាលដាលនៅឡើយ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា នៅកម្ពុជា ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ កញ្ញានេះ ក្រុមហ៊ុនប្លូត្រូនិច សហការជាមួយអាជ្ញាធរខណ្ឌដង្កោ សង្កាត់ដង្កោចែកអង្ករ ដល់ពលរដ្ឋ ចំនួន១០០គ្រួសារ នៅមុខសាខាក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) នៅតាមបណ្តោយផ្លូវ ២១៧ ភូមិម័រ សង្កាត់ ខណ្ឌដង្កោ ដោយលោក និល ស៊ីណាត សមាជិកក្រុមប្រឹក្សាសង្កាត់ ជាអ្នកដឹកនាំប្រជាពលរដ្ឋ ទាំង១០០គ្រួសារ មានជីវភាពខ្វះខាត ដើររើសសំរាម រើសអេតចាយ។

ក្នុងឱកាសនោះលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានអោយដឹងថា បន្ទាប់ពី ក្រុមហ៊ុននាំយកអំណោយជាអង្ករ ប្រមាណ ៣៣តោន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកដោះស្រាយ ការលំបាកផ្នែកជីវភាព ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងដំណាក់កាលកូវីដ-១៩នេះ ក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) រួមជាមួយអាជ្ញាធរ សង្កាត់ដង្កាត់ដង្កោ បានបន្តចែកជូនប្រជាពលរដ្ឋ ប្រមាណ ១០០គ្រួសារទៀត ។

លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានកម្មវិធីចូលរួមរំលែក ការលំបាកជាមួយអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមហ៊ុនបានចែកអង្ករ ១០០តោន ដល់ពុក ម៉ែ ពូ មីង បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតផ្នែកជីវភាព ប្រកបរកលក់ដូរ តាមរទេះជាដើម ហើយសកម្មភាពមនុស្សធម៌នេះ ក្រុមហ៊ុននឹងត្រូវធ្វើឡើង ជាបន្តបន្ទាប់ រហូតអស់១០០តោន ។ ចំពោះការងារមនុស្សធម៌នេះដែរ ក្រុមហ៊ុនមិនបញ្ចប់ត្រឹមនេះទេ ពោលគឺនៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត៕

To Top