ព័ត៌មានជាតិ

មន្ទីរពេទ្យ៨ ទីតាំងនេះ នៅបន្តផ្តល់ វ៉ាក់សាំង ដូសទី១ ដល់ពលរដ្ឋនៅភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនូវការបន្តផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី១៥ កញ្ញានេះ បានបញ្ជាក់ថា អ្នកដែលខកខាន អាចអញ្ជើញទៅចាក់ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅតាមមន្ទីរពេទ្យបង្អែកទាំង៨រួមមាន៖ ១.មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, ២. មន្ទីរពេទ្យបង្អែកចតុមុខ, ៣. មន្ទីរពេទ្យបង្អែកដង្កោ, ៤. មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ, ៥.មន្ទីរពេទ្យបង្អែកច្បារអំពៅ, ៦. មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង, ៧. មន្ទីរពេទ្យបង្អែកព្រែកព្នៅ និង៨. មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top