Covid-19

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្គលជាង ១០នាក់ គេចវេសមិនព្រមផ្ដល់សំណាក

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្កលចំនួន១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។

យោងតាមជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា បុគ្គលទាំង១៦នាក់ បំពេញព័ត៌មាន ដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាក មិនបានបង្ហាញមុខយកសំណាក។

រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូន ដូចមានរាយនាមខាងលើ សូមរួសរាន់ទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាក នៅតាមទីតាំងដែល មន្ទីរសុខាភិបាលខេត្តបានរៀបចំ។ ក្នុងករណី មិនរួសរាន់ មកយកសំណាក តាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារ កសាងសំណុំរឿង តាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមសូម ទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨២៣ ៤៥១។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×