ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន បានលើកឡើងថា សហរដ្ឋអាមេរិក តែងបទចំរៀងឱ្យអង្គការ ក្រៅរដ្ឋាភិបាល ក្នុងនិងក្រៅស្រុក ច្រៀងព្រមទាំងបន្ទរ ដោយបណ្តាញឃោសនានានា និង បក្សនយោបាយខ្មែរខ្លះ។
លោកថា បទទាំងនោះមាន:
១- ខ្មែរលំអៀងទៅរកចិន
២- ខ្មែរត្រូវគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩៣
៣-ខ្មែរត្រូវប្រកាន់ជំហរអព្យាក្រិត្យ
៤-បញ្ហាសមុទ្រចិនខាងត្បូង
៥-បញ្ហាកំពង់ផែរាម និង បញ្ហាទន្លេគង្គ
៦-បញ្ហាទន្លេសាប
៧-បញ្ហាសង់ទនប់វារីអគ្គិសនី
៨-បញ្ហាព្រៃឡង់
៩-បញ្ហាព្រៃឈើ ដីធ្លី បញ្ហា ទឹក
១០- បញ្ហាជនជាតិដើមភាគតិច
១១- បញ្ហាពុករលួយ គ្រួសារនិយម
១២- បញ្ហាសិទ្ធិមនុស្ស សេរីភាព បញ្ជេញមតិ និង រឹតត្បិតវិស័យព័ត៏មាន
១៣-បញ្ឆេះឱ្យផ្ទុះរឿងដីធ្លី ពិសេសទីកន្លែងចិនទៅអភិវឍ្ឍន៏
១៤- លើកចិត្តឱ្យក្រុមប្រឆាំងធ្វើសកម្មភាពប្រឆាំងបក្សកាន់អំណាចព្យាយាមដោះដូរលោក កឹម សុខា ដើម្បីវិលមកឆាកនយោបាយដាក់សម្ពាធតថ្លៃបក្សកាន់អំណាចដើម្បីផលប្រយោជន៏(ទប់ឥទ្ធិពលចិន)។
១៣- ញុះញង់មេដឹកនាំបក្សកាន់ណាចឱ្យទាស់គ្នាបំបែកបំបាក់ឱ្យខ្សោយហើយរុញទៅដល់ការផ្តួលរំលំតែម្តង ដើម្បីផ្តូរមេដឹកនាំ។
១៤- ការវិវត្តន៏សភាពការណ៏ជាក់ស្តែង។
លោក សយ សុភាព បញ្ជាក់ថា នេះជាបទចំរៀងដែលអាមេរិកនិពន្ធឱ្យច្រៀង។ ដូច្នេះសូមតាមមើលទាំងអស់គ្នា!៕