ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ មានផ្ទៃពោះ៦ខែ ដោយសារជីតាបង្កើត​ ចាប់រំលោភ

ភ្នំពេញ ៖ លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ដើម្បីជួយសង្រ្គោះ លើកកម្ពស់ផ្លូវកាយ ផ្លូវចិត្ត ដល់កុមាររងគ្រោះ ពីការបំពានផ្លូវភេទ បានឲ្យដឹងនៅថ្ងៃ១៦ កញ្ញា នេះថា មានក្មេងស្រីម្នាក់អាយុទើបតែ ១៤ ឆ្នាំត្រូវពពោះ ៦ ខែ ព្រោះតែជីតាបង្កើត ចាប់រំលោភ។

លោកស្រីថា ក្រោយបែកធ្លាយករណីនេះ សមត្ថកិច្ច និងក្រុមការងាររបស់លោកស្រី កំពុងតែបន្តធ្វើការងារនេះ ។ លោកស្រីមិនបានបញ្ជាក់ ពីទីកន្លែងកំណើតរបស់ក្មេងស្រី រងគ្រោះរូបនេះទេ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីក៏បានសំណូមពរ ឲ្យមាតាបិតា ត្រូវមើលថែរក្សាកូន ឲ្យបានល្អ ៕

To Top