ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យ ផ្ដល់អំណោយជូន ពលរដ្ឋក្រីក្រ ១០០គ្រួសារ បន្ទាប់ពីទទួលបាន ពីក្រុមហ៊ុន ប្លូត្រូនិក

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣ តំណាង អភិបាលខណ្ឌមានជ័យ ផ្ដល់អំណោយជាអង្ករជូនពលរដ្ឋ ក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នៅទីស្នាក់ការសាខា ក្រុមហ៊ុនប្លូត្រូនិក (Bluetronics) តាមបណ្តោយផ្លូវវេង ស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ ។

លោក អ៊ុម ហឿង សង្កាត់ស្ទឹងមានជ័យទី៣ បានអំពាវនាវប្រជាពលរដ្ឋ មានបញ្ហាសុខភាព ឬសង្ស័យថា មានជំងឺកូវីដ១៩ ត្រូវទៅយកសំណាក នៅវិទ្យាល័យហ៊ុនសែន ចាក់អង្រែ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងជំរុញឲ្យពលរដ្ឋខកខាន មិនបានចាក់វ៉ាក់សាំង រួសរាន់ទៅទទួលការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ។

លោកបញ្ជាក់ថា វ៉ាក់សាំងការពារកូវីដ-១៩ មិនខ្វះទេ សម្រាប់ចាក់ឲ្យបងប្អូន ប្រជាពលរដ្ឋ ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រោះសម្ដេច បានគិតគូរលើសុខមាលភាព របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដល់កុមា អាយុ ៦ឆ្នាំ រហូតដល់អាយុ ១២ឆ្នាំ តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន លោកចៅសង្កាត់ បានបញ្ជាក់ថា ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ តាមការស្រង់ស្ថិតិ មានចំនួន ជាង៣០០០នាក់ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) និងអាជ្ញាធរបានចែកអំណោយ ជូនពលរដ្ឋក្រីក្ររងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩ ចំនួន ១០០គ្រួសារ រស់នៅចៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យនេះ ដោយក្នុង១គ្រួសា រអង្ករចំនួន១០គីឡូក្រាម ដឹកនាំសកម្មភាំពដោយលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronics) ៕

To Top