ព័ត៌មានជាតិ

ក្រសួងការងារ អនុញ្ញត ឲ្យកម្មករឈប់ សម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាត ឲ្យកម្មករនិយោជិត ទាំងអស់ឈប់ សម្រាកដោយមានប្រាក់ឈ្នួល ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលមានរយៈពេល៣ ចាប់ពីថ្ងៃទី៥-៦-៧ ខែតុលា ឆ្នាំ២០២១ ។

យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក គ្រាស អាចពិភាក្សាជាមួយ តំណាង កម្មករនិយោជិត ក្នុងការរៀបចំ ឬ ផ្លាស់ប្តូរការឈប់សម្រាកនេះ នៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀង ពីកម្មករនិយោជិត ។

ក្រសួងបន្ដថា ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់ សកម្មភាព បាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុង ពេលតែមួយនាំឲ្យខូច ប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឲ្យខូចដំណើរ ការ របស់រោងចក្រ សហគ្រាសនោះ ត្រូវរៀបចំបែង ចែកកម្មករនិយោជិត ឈប់សម្រាកទៅតាមថ្ងៃ បុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា ហើយរក្សាទុកបញ្ជី បែងចែកនោះជាប្រចាំសម្រាប់ ការត្រួតពិនិត្យរបស់អធិការការងារ។

ក្រសួងបន្ថែមថា កម្មករធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ កម្មករនិយោជិតដែលឈប់សម្រាក ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងវិធានសុខាភិបាលជាធរមាននានា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×