Covid-19

ក្រសួងអប់រំ ផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន៥ ក្នុងរាជធានីភ្នំពេញ ១៤ថ្ងៃ និងធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធផ្ទាល់

ភ្នំពេញ៖ ក្រោយពីបើកសាលា បានមួយថ្ងៃមក ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ ថ្នាក់រៀននៅវិទ្យាល័យ ចំនួន ៥ ក្នុងរាជធានីភ្នំពេញ ចំនួន ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់ ។

យោងតាមលិខិតរបស់ក្រសួងអប់រំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា វិទ្យាល័យទាំង៥នោះរួមមាន ៖ វិទ្យាល័យ ហ៊ុន សែន ពញាពន់ (ថ្នាក់៩B) , វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់១២AI, ៩CI, ៩DI), វិទ្យាល័យបឹងធំ (ថ្នាក់៧A២), វិទ្យាល័យវត្តភ្នំ (ថ្នាក់៩H២, ៩D២, ៩B១, ៩H២, ១២C២, ១២CI, ១២CI, ១២B២, ១២H២), វិទ្យាល័យវត្តកោះ (ថ្នាក់៧F)។

ក្នុងនោះ ក្រសួងក៏បានដាក់បម្រាមថា ត្រូវរឹតត្បិតការចេញលេង បន្តពាក់ម៉ាស និងលាងដៃ ។ មិនអនុញ្ញាតឲ្យមានការ ទាក់ទងពីសិស្សថ្នាក់ ១ទៅថ្នាក់មួយ និងមិនអនុញ្ញាតឲ្យជួបជុំ ឬប្រជុំក្រៅពីការសិក្សា ក្នុងសាលារៀន៕

To Top