ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំដល់យុវជនស្ម័គ្រចិត្តដើម្បី សហគមន៍ ឲ្យខិតខំបង្កើនចំណេះដឹងបន្ថែម ដើម្បីបម្រើសង្គមជាតិ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ ឲ្យខិតខំអភិវឌ្ឍន៍ចំណេះដឹងបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ខណ:ពេលដែលក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ ចូលជួបសំដែងការគួរសម នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ដែលបានបង្កើតឡើងនេះ គឺធ្វើកិច្ចការផ្តោតទៅលើវិស័យអប់រំ, សុខាភិបាល និងសហគ្រិន ។ ក្នុងវិស័យទាំង ៣នេះដែរ លោកអភិបាលខេត្ត មានចំណាប់អារម្មណ៍ខ្លាំងទៅលើវិស័យសហគ្រិនដោយហេតុថា ការបង្កើតឲ្យមានសហគ្រិនភាព គឺជាការផ្ដល់ឱកាស ដល់យុវជនរបស់យើង ក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចក្នុងសហគមន៍ ដោយមិនប្រកាន់និន្នាការនយោបាយ ។

ដូច្នេះហើយយុវជនរបស់យើង ចាំបាច់ត្រូវសិក្សាស្វែងយល់បន្ថែមទៀត ពីបណ្ដាសហគមន៍ផ្សេងៗ ក៏ដូចជាសមាគមចលនាយុវជនដូចគ្នា ដើម្បីដុសខាត់ខ្លួនឱ្យមានការរីកចម្រើន នូវចំណេះដឹង បង្កើនភាពខ្លាំងនៅក្នុងសហគមន៍ និងឈានទៅប្រកួតប្រជែងថ្នាក់ជាតិ ជាមួយក្រុមយុវជន នៃបណ្ដាខេត្តផ្សេងៗទៀតនាពេលឆាប់ៗខាងមុខផងដែរ ។

To Top