ព័ត៌មានជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្វែងរកការបោះឆ្នោតជាថ្មី ទោះបីមានសាលក្រមកាត់ទោសពីតុលាការក្តី (Video)

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ថា លោក Najib Razak អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មិនបានបដិសេធថាមិនស្វែងរកការបោះឆ្នោតសាជាថ្មីនៅក្នុងសភាក្នុងរយៈពេល២ឆ្នាំ ខាងមុខនេះនោះទេ ។


គណបក្សដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក Najib ដែលជាអង្គការជាតិម៉ាឡេស៊ី ហៅកាត់ (UMNO) បានបិទការិយាល័យនាយករដ្ឋមន្ត្រីកាលពីខែមុន បន្ទាប់ពីត្រូវបានបណ្តេញចេញពីអំណាចកាលពី៣ឆ្នាំមុន ជុំវិញរឿងអាស្រូវដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ក្រុមប្រឆាំងបានសម្តែងការភ័យខ្លាចថា មេដឹកនាំគណបក្សដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋអាចធានាបាននូវការបន្ធូរបន្ថយទោសនៅពេលដែលអាចគ្រប់គ្រងបាន ។

លោក Najib ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តីអស់រយៈពេល៩ឆ្នាំរហូតដល់ឆ្នាំ២០១៨ ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទពុករលួយកាលពីឆ្នាំមុន ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំពីករណីមួយក្នុងចំណោមករណីជាច្រើនពាក់ព័ន្ធនឹងការកិបកេងលុយកាក់ពីមូលនិធិរដ្ឋ 1MDB ។

គាត់បានបដិសេធការធ្វើខុស ហើយបានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ ខណៈកំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតលើការកាត់ទោសរបស់គាត់ដែលគាត់និយាយថា ជារឿងនយោបាយប៉ុណ្ណោះ ។

គាត់នៅតែជាសមាជិកសភា ប៉ុន្តែរដ្ឋធម្មនុញ្ញបានរារាំងគាត់មិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត លុះត្រាតែគាត់ទទួលបានការលើកលែងទោស ឬការឆ្លើយតបមកវិញពីព្រះមហាក្សត្ររបស់ប្រទេសនេះ ។

ថ្លែងទៅកាន់ទីភ្នាក់ងារ Reuter កាលពីថ្ងៃសៅរ៍ទី១៨ ខែកញ្ញា លោក Najib បានជំទាស់នឹងការដកសិទ្ធិរបស់គាត់ដោយថ្លែងថា “វាជាកម្មវត្ថុនៃការបកស្រាយ” ។

លោក Najib បានថ្លែងថា “វាអាស្រ័យលើការបកស្រាយទាក់ទងនឹងច្បាប់រដ្ឋធម្មនុញ្ញ និងអ្វីក៏ដោយដែលកើតឡើងនៅក្នុងដំណើរការតុលាការ “ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top